អំពីក្រុមហ៊ុន

រេហ្លិចខនស្រ្តាក់សិន និងដេគ័ររេសិនគឺជាក្រុមហ៊ុនផ្តល់សេវាកម្មសាងសង់និងតុបតែងលម្អសម្រាប់គម្រោងពាណិជ្ជកម្ម និងលំនៅដ្ឋានឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនយើងខ្ញុំបានចាប់ផ្តើមតាំងពីឆ្នាំ 2017 ស្ថាបនាដោយស្នាដៃជនជាតិខ្មែរ លោក សេង​វណ្ឌី ក្រោមគោលបំណងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសផ្តល់ឱកាសការងារ, បទពិសោធន៍សម្រាប់ស្ថាបត្យករ និងវិស្វករក៏ដូចជាការកសាងគុណភាពបង្កើនស្តង់ដារនៃការរស់នៅក្នុងសហគមន៍និងផ្តល់នូវសុខុដមរមនាក្នុងការរស់នៅ។ ទីស្នាក់ការកណ្តាល និងឃ្លាំងរបស់យើងខ្ញុំមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ។

ចក្ខុវិស័យ

ក្លាយជាក្រុមហ៊ុនសំណង់ និងតុបតែងលម្អឈានមុខគេមួយនៅលើទីផ្សារប្រទេសកម្ពុជា។

បេសកកម្ម

ផ្តល់ជូនអតិថិជនរបស់យើងខ្ញុំនូវសំណង់ដែលមានគុណភាពខ្ពស់ និងសេវាកម្មតុបតែងលម្អក្រោមរចនាបទនានាទៅតាមការពេញចិត្តរបស់អតិថិជនជាពិសេសរចនាបទពេញនិយមសម្រាប់គ្រួសារជំនាន់ថ្មីបែបតិចនិយម។ ប្រើប្រាស់សម្ភារៈ និងវត្ថុធាតុដើមបច្ចេកទេសចុងក្រោយបង្អស់ ដើម្បីបង្កើតទីកន្លែងប្រកបដោយសោភណ្ឌភាព និងនិរន្តភាព​ដែលស្អាត និងមាននិរន្តរភាព។ បន្តការកសាងទំនាក់ទំនងដ៏រឹងមាំជាមួយអតិថិជន និងប្រគល់ជូនគម្រោងបញ្ចប់ដូចការរំពឹងទុក។

គុណតម្លៃ

ឧត្តមភាព

ការគោរព

និរន្តរភាព

សុចរិតភាព

គំនិតច្នៃប្រឌិត

ការងារជាក្រុម

ឧត្តមភាព

ការគោរព

និរន្តរភាព

សុចរិតភាព

គំនិតច្នៃប្រឌិត

ការងារជាក្រុម

ឧត្តមភាព

ការគោរព

និរន្តរភាព

សុចរិតភាព

គំនិតច្នៃប្រឌិត

ការងារជាក្រុម

ឧត្តមភាព

ការគោរព

និរន្តរភាព

សុចរិតភាព

គំនិតច្នៃប្រឌិត

ការងារជាក្រុម

ឧត្តមភាព

ការគោរព

និរន្តរភាព

សុចរិតភាព

គំនិតច្នៃប្រឌិត

ការងារជាក្រុម

Image
យើងខ្ញុំកសាងគុណភាពនិងស្តង់ដារនៃការរស់នៅក្នុងសហគមន៍ដែលជា កន្លែងដែលមនុស្សពិតជារីករាយក្នុង ការរស់នៅ។

សេង វណ្ណឌី

ស្ថាបនិក/នាយកប្រតិបត្តិ

សូមគោរពដៃគូទាំងអស់,

ជាដំបូងខ្ញុំបាទសូមថ្លែងអំណរគុណដល់ដៃគូទាំងអស់ដែលតែងតែគាំទ្រក្រុមហ៊ុនរេហ្លិចខនស្រ្តាក់សិន និងដេគ័ររេសិនតាំងពីដើមរហូតមកដល់ពេលនេះ ។ យើងខ្ញុំប្តេជ្ញាចិត្តរក្សាជំហរក្នុងការផ្តល់ជូនអតិថិជនរបស់យើងខ្ញុំនូវសេវាកម្មសាងសង់ និងតុបតែងលម្អប្រកបដោយគុណភាពខ្ពស់រចនាបទប្លែកៗ​ឡើងដើម្បីបង្កើនគុណភាពនៃការរស់នៅ និងធានាថាបាននូវការសាងសង់ដែលរឹងមាំមានលំហរខ្យល់ពន្លឺគ្រប់គ្រាន់ ។ យើងខ្ញុំកំពុងប្រើប្រាស់សម្ភារៈ និងបច្ចេកទេសចុងក្រោយបំផុតដើម្បីធានាលទ្ធផលការងារប្រកបដោយសោភ័ណ្ឌភាព និងនិរន្តរភាពអោយដូចការរំពឹងទុករបស់អតិថិជននៅលើគម្រោងនីមួយៗ​ជាពិសេសការកសាងទំនាក់ទំនងរឹងមាំជាមួយអតិថិជន​ ។ យើងខ្ញុំមានមោទនភាពដែលបានក្លាយជាក្រុមហ៊ុនសំណង់​​​និងតុបតែងមួយក្នុងចំណោមក្រុមហ៊ុនក្នុងវិស័យសំណង់ជាច្រើនដែលមានការរចនាបទទាន់សម័យជាលក្ខណៈតិចនិយម។​យើងខ្ញុំមានក្រុមអ្នកជំនាញដែលមានបទពិសោធន៍ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាពិសេសមានចំណង់ចំណូលចិត្តអំពីការរចនានៅលើប្រភេទនេះ។ ប្រសិនបើលោកអ្នកកំពុងស្វែងរកក្រុមហ៊ុនសំណង់ និងតុបតែងដែលមានលក្ខណៈទាន់សម័យ មិនថាសម្រាប់លំនៅឋាន ឬកន្លែងពាណិជ្ជកម្ម សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់យើងខ្ញុំ។យើងខ្ញុំរីករាយក្នុងការពិភាក្សាអំពីគម្រោង និងបង្កើតការរចនានានាដែលអាចបំពេញតាមតម្រូវការរបស់អ្នក។ សូមអរគុណចំពោះការចាប់អារម្មណ៍របស់អ្នកចំពោះស្នាដៃរបស់យើងខ្ញុំ។ យើងខ្ញុំទន្ទឹងរង់ចាំផ្តល់សេវាកម្មជូនលោកអ្នក។

ស្ថាបនិក / នាយកប្រតិបត្តិ

រចនាសម្ព័ន្ធ គ្រប់គ្រង

ក្រុមហ៊ុនរបស់យើងខ្ញុំត្រូវបានបង្កើតឡើងដោយវិជ្ជាជីវៈនិងការកំណត់សមាជិកក្រុមការងារជាក់លាក់ទៅតាមនាយកដ្ឋាននិមួយៗ

ប្រធានផ្នែកសំណង់

ក្រុមការងារទទួលបន្ទុក​ ការសាងសង់

ប្រធានក្រុមតុបតែងលម្អ

ក្រុមការងារទទួលបន្ទុក​ ការតុបតែងលម្អ

ប្រធានស្ថាបត្យករ

ស្ថាបត្យករ

អ្នកគ្រប់គ្រងគម្រោង

រដ្ឋបាល / គណនេយ្យករ
កម្មករ - ៥០ នាក់